អ្វីជា GPU?
GPU មានពាក្យពេញជា Graphics Processing Unit ឫអាចហៅម្យ៉ាងទៀតថា Visual Processing Unit(VPU)។ វាគឺជា Circuit មួយដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ចែកចាយ ឫផ្លាស់ប្តូរសមត្ថភាពលើការបង្ហាញគុណភាពរូបភាពនៅក្នុងអេក្រង់។ GPU ត្រូវបានប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ កុំព្យូទ័រ ឧបករណ៍លេងហ្គេម និង Device ផ្សេងៗទៀត។
GPU សម័យថ្មីមានសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងការបង្ហាញក្រាហ្វិកលើកុំព្យូទ័រ។GPU មានវត្តមាននៅក្នុង Video Card ឫអាចមាននៅលើ Motherboard ឫអាចមាននៅលើ CPU តែម្តង។ ប៉ុន្តែគេជឿថា GPU ដែលមាននៅលើ Video Card មានសមត្ថភាពខ្លាំងជាង GPU ដែលមាននៅលើ CPU។
ពាក្យនេះត្រូវបានបង្កើតឡើង ក៏ដូចជាប្រើប្រាស់ជាសាធារណះដោយ Nvidia នៅឆ្នាំ ១៩៩៩ ដែលបានចេញលក់ GeForce 256 ជា GPU ដំបូងក្នុងលោក។ បន្ទាប់មកក្រុមហ៊ុន ATI Technologies បានបង្កើតពាក្យផ្សេងដែលមានអត្ថន័យដូចគ្នាគឺ VPU ដោយបានចេញលក់ Radeon 9700 នៅឆ្នាំ ២០០២។